ជំទាវៗដូចគ្នាច្បាស់ជាធ្វើភ្នែកស្លើចំហរមាត់ធ្លុង ក្រោយដឹងតម្លៃ១ឈុតដែលលោកជំទាវ ហួម ពិសី គ្រងនៅលើខ្លួនអាចទិញរថយន្តទំនើបបាន១គ្រឿង

ពីមួយថ្ងៃទៅមួយថ្ងៃលោកជំទាវ ហួម ពិសី អគ្គនាយិកាគ្រឿងអល័ងកាផើលនៅប្រទេសជប៉ុនកាន់តែជោគជ័យខ្លាំងជាមួយគ្រឿងអល័ង្កាផើល ក្នុងមួយថ្ងៃៗលោកជំទាវអាចរកចំណូលបានរាប់ម៉ឺនដុល្លារឯណោះរហូតក្លាយជាអភិជនជាន់ខ្ពស់នៅប្រទេសជប៉ុន ត្រឹមមួយប៉ប្រិចភ្នែក។
0
193

ពីមួយថ្ងៃទៅមួយថ្ងៃលោកជំទាវ ហួម ពិសី អគ្គនាយិកាគ្រឿងអល័ងកាផើលនៅប្រទេសជប៉ុនកាន់តែជោគជ័យខ្លាំងជាមួយគ្រឿងអល័ង្កាផើល ក្នុងមួយថ្ងៃៗលោកជំទាវអាចរកចំណូលបានរាប់ម៉ឺនដុល្លារឯណោះរហូតក្លាយជាអភិជនជាន់ខ្ពស់នៅប្រទេសជប៉ុន ត្រឹមមួយប៉ប្រិចភ្នែក។

ដោយសារតែរស់នៅជាមួយជីវិតឡូយឆាយហាយសូលំដាប់អភិជននេះហើយទើបទៅណាមកតែលោកជំទាវ ហួម ពិសី ពាក់គ្រឿងអល័ង្កាជ្រែកខ្លួនជាមួយសម្លៀកបំពាក់ថ្លៃកប់ពពកដែលគ្រប់គ្នានឹកស្មានមិនដល់។ ជាក់ស្ដែងថ្មីៗនេះលោកជំទាវបានធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុនដោយបានគ្រងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតផងដែរ។

បើតាមដឹងសម្លៀកបំពាក់ និងគ្រឿងអល័ង្កាដែលលោកជំទាវ ហួម ពិសី គ្រងនោះអាចយកទៅទិញរថយន្តទំនើបបានមួយគ្រឿង ព្រោះ នាឡិកា១ តម្លៃ ២១០០០ ចិញ្ចៀន៤៥០០ ក្រវិល៤០០ ស្បែកជើង២១០ និងអាក្រៅ៧០០ដុល្លារ សរុបជាទឹកប្រាក់តម្លៃ២៣៥១០ ដុល្លារ។

ទោះបីជាមានគ្រឿងល័ង្កាពាក់ជ្រែកខ្លួនសម្លៀកបំពាក់ថ្លៃកប់ពពកក្ដីក៏លោកជំទាវ ហួម ពិសី មិនដែលភ្លេចរឿងជួយការងារសប្បុរសធម៌ជួយដល់សង្គមបើគិតមកដល់ពេលនេះលោកជំទាវ បានជួយក៏សាងផ្លូវថ្នលសាលារៀនមន្ទីរពេទ្យ ផ្ទះ វត្តអារ៉ាម ជួយដល់ក្មេងកំព្រាចាស់ជរា ទុរគតជនមិនក្រោមខ្ទង់លានដុល្លារឡើយ។ ទង្វើនេះបានធ្វើឲ្យគ្រប់គ្នាដែលស្រឡាញ់លោកជំទាវបានកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លាទោះបីជាទៅដល់ទីណាក៏មិនភ្លេចជួយដល់ប្រទេសកំណើតនោះទេ។


គួររម្លឹកថានៅថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខនេះលោកជំទាវ ហួម ពិសី នឹងមកដល់កម្ពុជាជាថ្មីម្ដងទៀតដើម្បីមកតាំងពិពណ៌គ្រឿងអល័ង្កាផើលនៅកោះពេជ្រ ដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់បានគ្រឿងអល័ង្កាផើលស្អាតដែលមានគុណភាពល្អពាក់ចូលកម្មវិធីតូចធំកុំភ្លេចទៅស្ដង់តាំងពីពណ៌លោកជំទាវហួមពិសី នឹងបានជួបលោកជំទាវដោយផ្ទាល់នៅទីនោះ៕